Kimkorng / Note / Technology / FEB 19, 2026

Google បញ្ចេញ Lyria 3 ជា AI ថ្មីសម្រាប់បង្កើតបទចម្រៀងបានភ្លាមៗ

Google បញ្ចេញ Lyria 3 ជា AI ថ្មីសម្រាប់បង្កើតបទចម្រៀងបានភ្លាមៗ

ពេលនេះ Google បានបញ្ចេញបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Lyria ដែលមានសមត្ថភាពបង្កើតបទចម្រៀងចេញពីសំណេរ ឬរូបភាពរបស់យើង។ វាជា AI ជំនួយការឆ្លាតវៃ ដែលជួយឱ្យការបង្កើតតន្ត្រីកាន់តែងាយស្រួល និងរហ័ស។

google gemini ai music

អ្នកគ្រាន់តែប្រាប់ Gemini ថាចង់បានបទភ្លេងបែបណា នោះវានឹងបង្កើតបទចម្រៀងដែលមានរយៈពេល ៣០ វិនាទីមកឱ្យភ្លាម។ បទចម្រៀងនោះមានទាំងភ្លេង ទំនុកច្រៀង និងសម្លេងអ្នកចម្រៀងស្រាប់តែម្តង។ អ្នកអាចជ្រើសរើសប្រភេទភ្លេងបានច្រើនបែប មិនថាជាភ្លេងសម័យ ភ្លេងញាក់ ឬភ្លេងបែបស្រទន់ឡើយ។

ចំណុចពិសេសៗរបស់ Lyria មានដូចជា៖
១. បង្កើតភ្លេងតាមរូបភាព៖ បើអ្នកមានរូបថត ឬវីដេអូស្អាតៗ អ្នកអាចឱ្យ Gemini ជួយបង្កើតភ្លេងដែលមានអត្ថន័យស៊ីគ្នាជាមួយរូបភាពទាំងនោះ។
២. ងាយស្រួលប្រើ៖ មានគំរូ (Template) ស្រាប់ៗសម្រាប់អ្នកជ្រើសរើស ហើយអ្នកអាចកែសម្រួលបន្ថែមតាមចិត្តចង់។
៣. ចែករំលែកបានភ្លាមៗ៖ បន្ទាប់ពីបង្កើតរួច អ្នកអាចទាញយកទុក ឬផ្ញើទៅឱ្យមិត្តភក្តិស្តាប់ក្នុងគ្រុបឆាតបានយ៉ាងងាយ។

ទោះជាយ៉ាងណា ដើម្បីការពារសិទ្ធិអ្នកនិពន្ធ និងដើម្បីកុំឱ្យមានការភាន់ច្រឡំ Google បានដាក់សញ្ញាសម្គាល់ម្យ៉ាងហៅថា SynthID នៅក្នុងរាល់បទភ្លេងដែលបង្កើតដោយ AI។ សញ្ញានេះនឹងបញ្ជាក់ថាវាជាស្នាដៃរបស់ AI ដែលជួយឱ្យការប្រើប្រាស់មានតម្លាភាព និងសុវត្ថិភាព។

Share: